នៅថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២០៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅខេត្តសៀមរាប លោកប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងបុគ្គលិកមន្រ្តីរាជការនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានចូលរួមក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហាប្រឈមប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ អគ្គលេខាធិការរង ថ្នាក់ដឹកនាំនាយកដ្ឋាន និងសហការីទាំងអស់ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា។
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
(https://www.facebook.com/kh.mef.gdde)🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)